ជំងឺផ្លូវចិត្ត

វិបត្តិផ្លូវចិត្តជាជំងឺដ៏កាចសាហាវមួយដែលយើងភាគច្រើនតែងមើលរំលង ហើយមិនសូវយកចិត្តទុក្ខដាក់។ យោងតាមគេហទំព័រ www.fir.fr ចេញផ្សាយថ្ងៃទី22 ខែមិនា ឆ្នាំ 2024 បានអោយដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសសមាជិកអាស៊ានដែលមានពលរដ្ឋកើតវិបត្តិផ្លូវចិត្តច្រើនជាងគេ ពោលមានរហូតដល់ទៅ ១២% ឬស្មើរនិង ២លាននាក់។ តើវិបត្តិផ្លូវចិត្តរបស់ប្រជាជនកម្ពុជាអាចកើតឡើងដោយអ្វី? វិបត្តិផ្លូវចិត្ត (mental health crisis) របស់ប្រជាជនកម្ពុជាអាចកើតឡើងដោយហេតុផលជាច្រើន ដែលទាក់ទងនឹងប្រវត្តិសាស្រ្ត សង្គមសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃ។ ខាងក្រោមជាមូលហេតុសំខាន់ៗ៖ 1. បរិបទប្រវត្តិសាស្ត្រ • របបខ្មែរក្រហម – ទោះបីជាបានកន្លងផុតមកហើយជាច្រើនទសវត្សរ៍…

ហេតុផលដែលមិនគួរនិយាយពីទុក្ខលំបាកផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ

មានហេតុផលជាច្រើនដែលមិនគួរនិយាយរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនឯងទៅកាន់អ្នកដទៃនោះទេ ទាំងនេះមានដូចជា៖ ១, មិនប្រាកដថាគេយល់ពីអារម្មណ៍យើង- ពេលខ្លះគំនិតគេមិនដូចយើងនោះទេ នៅពេលយើងនិយាយជាមួយគេ គេអាចជាធ្វើជាយល់ពីយើងហើយនិយាយស្របយើង ឬនិយាយលើកកំលាំងចិត្តយើង ប៉ុន្តែតាមពិតគេមិនបានស្របយើងនោះទេ ថែមទាំងគិតផ្ទុយពីយើងហើយរិះគន់យើងក្នុងចិត្តទៀតផង។ អ្នកខ្លះប្រឆាំងមកយើងវិញភ្លាមៗក៏មាន មិនតែប៉ុណ្ណោះ យកពត៌មានដែលយើបានប្រាប់គេទៅរិះគន់ប្រឆាំងយើងទៅវិញទៀត។ ២, ការពារសុវត្ថិភាពផ្ទាល់ខ្លួន- បើយើងមិនបានពិចារណាអោយបានគ្រប់ជ្រុងជ្រោយ ឬសង្កេតមើលបុគ្គលដែលយើងនិងនិយាយប្រាប់គេទេ វាអាចប៉ះពាល់កិត្តិយស និងមុខរបរ ឬការងារយើងទៀតផង។ ឩទាហរណ៍ យើងនិយាយពីទុក្ខលំបាកយើងនៅកន្លែងការងារ ជាមេឬប្រធានទៅប្រាប់មិត្តរួមការងារ លទ្ធផលគេយកពត៌មាននោះទៅនិយាយបន្ត វានឹងប៉ះពាល់ដល់ការងារយើងប្រសិនបើគេយកទៅនិយាយបន្តហើយបញ្ចេញបញ្ចូលបន្ថែមទៀតនោះ។ ៣, ប្រឈមនិងការកាត់សេចក្តីមិនត្រឹមត្រូវ- អ្នកខ្លះពេលយើងនិយាយរឿងផ្ទាល់ខ្លួនយើងទៅប្រាប់គេ គេមិនយល់ច្បាស់បែជាគិតខុស ឬគេបំលែងរឿងរបស់អ្នកបង្កើតជាការយល់ច្រលំអីក៏មាន។…

សារៈសំខាន់ក្នុងការលើកទឹកចិត្ត យកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីដៃគូជីវិតក្នុងការធ្វើអាជីវកម្ម

នៅក្នុងជីវិត និងអាជីវកម្ម យើងស្ថិតក្នុងស្ថានភាពគ្រប់យ៉ាង ទាំងស្វែងរកឳកាស និងប្រឈមគ្រប់បញ្ហា ហើយក្នុងដំណើរជីវិតនិងអាជីវកម្ម បើមានដៃគូជីវិតដែលយល់ចិត្ត យល់ពីគ្នាទៅវិញទៅមក ចូលរួមជួយជ្រោមជ្រែងគ្នាបាន វាជាកត្តាសំខាន់ណាស់ដែលអាចជួយអោយការរកស៊ីដំណើរការបានដូចចិត្ត និងមានភាពរីកចំរើន។ ទី១ ការយកចិត្តទុកដាក់ ការយកចិត្តទុកដាក់គឺជាសញ្ញាមួយបញ្ជាក់ថា យើងជាដៃគូជីវិតគឺព្រមរួមដំណើរជីវិតជាមួយគ្នាតាំងពីចាប់ផ្តើមរហូតដល់ចប់ ចឹងហើយ នៅពេលដែលយើងចាប់ផ្តើមអាជីវកម្ម គឺយើងត្រូវយកចិត្តទុកដាក់ទៅលើ ទី១ផ្នែកបញ្ញាស្មារតី ថាតើដៃគូយើងមានចំណុចណាត្រូវបំពេញបន្ថែម ហើយចំនុចណាយើងត្រូវបំពេញអោយគ្នាទៅវិញទៅមក។ មិនមែនប្រពន្ធរកស៊ីប្តីអង្គុយចាំចាប់កំហុស ឬប្តីរកស៊ីប្រពន្ធអង្គុយចាំតែលទ្ធផលនោះទេ។ ត្រូវរៀនចេះសង្កេតមើលទឹកមុខកាយវិការ គ្នាថាតើ គាត់កំពុងជួបបញ្ហាអី សប្បាយចិត្តឬពិបាករឿងអី ត្រូវចេះជួយឈឺឆ្អាលគ្នា កុំចាំតែមើលតែលទ្ធផល ពេលគេធ្វើបានល្អក៏សរសើរ…

ប្រើថាមពលក្តីស្រលាញ់ដើម្បីសម្រេចគោលដៅ

តើថាមពលក្តីស្រលាញ់នៃក្តីស្រលាញ់ជាអ្វី? ថាមពលនៃក្តីស្រលាញ់គឺជាកំលាំងចិត្តផ្នែកខាងក្នុង ដែលធ្វើអោយយើងមានក្តីស្រលាញ់ និងការយកចិត្តទុកដាក់ អារម្មណ៍សប្បាយរីការាយ និងក្តីមេត្តាផ្សេងៗ ។​ បងប្អូនជឿទេថា គ្រប់យ៉ាងដែលកើតមានឡើងក្នុងលោកនេះបានមកពីថាមពលនៃក្តីស្រលាញ់។ ឩទាហរណ៏ដូចជា ឡាន ម៉ូតូ សម្ភារៈប្រើប្រាស់ទំនើបៗ និងវត្ថុជាច្រើនក្នុងលោកនេះកើតឡើងចេញអំពីចិត្តស្រលាញ់។ ដើម្បីអោយគៅលដៅឆាប់បានសម្រេច ក្តីស្រលាញ់គឺជាកត្តាចំបងមួយក្នុងចំណោមកត្តាផ្សេងទៀត ដែលជួយអោយគោលដៅជីវិតអ្នកបានដល់មុនកំណត់។ ការប្រើប្រាស់ថាមពលក្តីស្រលាញ់ដើម្បីសម្រេចគោលដៅអាចធ្វើបានដោយការផ្ដោតលើគំនិតវិជ្ជមាន និងការយកចិត្តទុកដាក់។ នេះជាវិធីខ្លះៗក្នុងការប្រើប្រាស់ថាមពលនៃក្តីស្រលាញ់សម្រាប់ការសម្រេចគោលដៅ៖ ១. ស្រលាញ់អ្វីដែលអ្នកធ្វើ: ដោយស្រលាញ់ និងពេញចិត្តចំពោះការងារ ឬគោលដៅយើងនឹងមានថាមពល ជំរុញអោយពេញចិត្តនិងធ្វើរហូតទទួលបានជោគជ័យ ហើយយើងនិងមិនមានអារម្មណ៍ថាហត់នឿយ ឬធុញទ្រាន់ ព្រោះថាជាការងារដែលយើងស្រលាញ់ពិតប្រាកដ។ ដាក់ចិត្តដាក់កាយទៅលើមុខរបរឬការងារដែលអ្នកធ្វើ100%…

ឳសថព្យាបាលដួងចិត្តដ៏ស័ក្កសិទ្ធ

ខ្ញុំជឿថាគ្រប់ៗគ្នា ប្រាកដជាធ្លាប់ឆ្លងកាត់ នូវរឿងកង្វល់ចិត្ត ទៅលើរឿងរ៉ាវជាច្រើនដូចជា៖ មុខរបរ ការងារ ជីវិតស្នេហា ការសិក្សា ការបាត់បង់មនុស្សជាទីស្រលាញ់ ការ ខកចិត្ត ការខូចចិត្ត  ឬរឿងរ៉ាវផ្សេងៗទៀតដែលធម្មតាយ៉ាងហោចណាស់ម្តងយើងបានជួប។ ពិតណាស់រឿងរ៉ាវខ្លះវាបានដក់ជាប់អារម្មណ៍ ធ្វើអោយយើងក្លាយជាមនុស្សម្នាក់ដែលបាក់ទឹកចិត្ត គេងមិនលក់ មានភាពភ័យខ្លាច លែងចង់ជួបអ្នកណា លែងហ៊ានចាប់ផ្តើមអ្វីដែលថ្មីជាដើម។ ប្រការនេះខ្ញុំបានជួបបងប្អូនជាច្រើនដែលពិបាកនៅក្នុងការព្យាបាលមែនទែន! ខ្ញុំក៏ជាមនុស្សម្នាក់នៅក្នុងនោះដែរ ធ្លាប់ជាមនុស្សបាក់ទឹកចិត្ត ក្នុងមុខរបររកស៊ី មានការខាតបង់ជាច្រើន ហើយទទួលរងនូវសំពាធផ្លូវចិត្តយ៉ាងខ្លាំង។ ខ្ញុំអាចក្រោមឈឡើង បានដូចសព្វថ្ងៃនេះ ខ្ញុំពិតជាសរសើរខ្លួនឯងខ្លាំងណាស់។ ពីមុនខ្ញុំមិនដឹងថា ខ្ញុំគួរធ្វើដូចម្តេច?…

3វិធី បំភ្លេចអតីតដែលឈឺចាប់

ប្រសិនបើជីវិតរបស់យើងជួបប្រវត្តដែលឈឺចាប់ ត្រូវបាន កុហកបោកប្រាស់ រំលោភបំពាន ឬជួបរឿងរ៉ាវខកចិត្តខ្លាំងដែលយើងតែងតែចងចាំ ហើយដិតដាមជាប់អារម្មណ៍របស់យើង វានៅក្នុងខួរក្បាលរបស់យើង យើងតែងនឹកឃើញដល់រឿងរ៉ាងទាំងនោះជានិច្ចជាកាល ធ្វើអោយអារម្មណ៍យើងមិនល្អ មានអារម្មណ៍ភ័យខ្លាច ក្លាយទៅជាមនុស្សមានជំងឺបាក់ទឹកចិត្ត អារម្មណ៍ឆេវឆាវ និងមានបញ្ហាទំនុកអីជាដើម។ ទាំងនេះជាវិធីដែលអាចអោយយើងបំភ្លេចអតីតកាលដែលឈឺចាប់ ទោះជាវាមិនមានភាពងាយស្រួលសម្រាប់យើងពិតមែន ប៉ុន្តែក៏អាចជួយយើងផងដែរ ក្នុងការបំភ្លេចវា និងជំនួសមកវិញដោយជីវិតរីករាយ។ រៀនលើកលែងទោស៖ ការអត់អោនលើកលែងអោយអ្នកដែលបាន ធ្វើបាបយើង ឬសូម្បីតែខ្លួនយើងផ្ទាល់ ពេលខ្លះយើងត្រូវរៀនលើកលែងអោយខ្លួនឯងដូចគ្នា ។ វាជាវិធីមានថាមពលមួយដើម្បី បញ្ចេញស្តុកអារម្មណ៍ ដែលមិនល្អអោយ ចេញពីខួក្បាលយើង។ យើងលើកលែងទោសអោយគេ មិនមែនមានន័យយើងអន់នោះទេ។…