អ្វីទៅជាជំងឺថប់បារម្ភ?
ជំងឺថប់បារម្ភ (Anxiety Disorder) គឺជាជំងឺផ្លូវចិត្តមួយដែលបង្កឲ្យមនុស្សមានអារម្មណ៍ព្រួយបារម្ភខ្លាំង ហើយអារម្មណ៍នោះមិនធម្មតា ដូចជា៖ ព្រួយបារម្ភចំពោះអ្វីដែលមិនទាន់កើតឡើង ឬបារម្ភលើបញ្ហាតិចតួចយ៉ាងខ្លាំង។ វាអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ រួមទាំងការងារ ការសិក្សា និងទំនាក់ទំនងផ្ទាល់ខ្លួន។ រោគសញ្ញាដែលគេជួប • មានអារម្មណ៍ព្រួយបារម្ភជានិច្ច • បេះដូងលោតញាប់ជាងធម្មតា • ខកចិត្ត ឬខ្លាចខ្លាំងពេក• ញ៉ាំច្រើនជាងធម្មតាឬគ្មានអារម្មណ៍ញ៉ាំអី • មានបញ្ហានឹកស្មាន ឬមិនអាចផ្ដោតអារម្មណ៍ • ឈឺក្បាល ឈឺពោះ • មិនអាចដេកលក់ ឬដេកមិនស្កប់…