ជំងឺផ្លូវចិត្ត

វិបត្តិផ្លូវចិត្តជាជំងឺដ៏កាចសាហាវមួយដែលយើងភាគច្រើនតែងមើលរំលង ហើយមិនសូវយកចិត្តទុក្ខដាក់។ យោងតាមគេហទំព័រ www.fir.fr ចេញផ្សាយថ្ងៃទី22 ខែមិនា ឆ្នាំ 2024 បានអោយដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសសមាជិកអាស៊ានដែលមានពលរដ្ឋកើតវិបត្តិផ្លូវចិត្តច្រើនជាងគេ ពោលមានរហូតដល់ទៅ ១២% ឬស្មើរនិង ២លាននាក់។ តើវិបត្តិផ្លូវចិត្តរបស់ប្រជាជនកម្ពុជាអាចកើតឡើងដោយអ្វី? វិបត្តិផ្លូវចិត្ត (mental health crisis) របស់ប្រជាជនកម្ពុជាអាចកើតឡើងដោយហេតុផលជាច្រើន ដែលទាក់ទងនឹងប្រវត្តិសាស្រ្ត សង្គមសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃ។ ខាងក្រោមជាមូលហេតុសំខាន់ៗ៖ 1. បរិបទប្រវត្តិសាស្ត្រ • របបខ្មែរក្រហម – ទោះបីជាបានកន្លងផុតមកហើយជាច្រើនទសវត្សរ៍…

ហេតុផលដែលមិនគួរនិយាយពីទុក្ខលំបាកផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ

មានហេតុផលជាច្រើនដែលមិនគួរនិយាយរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនឯងទៅកាន់អ្នកដទៃនោះទេ ទាំងនេះមានដូចជា៖ ១, មិនប្រាកដថាគេយល់ពីអារម្មណ៍យើង- ពេលខ្លះគំនិតគេមិនដូចយើងនោះទេ នៅពេលយើងនិយាយជាមួយគេ គេអាចជាធ្វើជាយល់ពីយើងហើយនិយាយស្របយើង ឬនិយាយលើកកំលាំងចិត្តយើង ប៉ុន្តែតាមពិតគេមិនបានស្របយើងនោះទេ ថែមទាំងគិតផ្ទុយពីយើងហើយរិះគន់យើងក្នុងចិត្តទៀតផង។ អ្នកខ្លះប្រឆាំងមកយើងវិញភ្លាមៗក៏មាន មិនតែប៉ុណ្ណោះ យកពត៌មានដែលយើបានប្រាប់គេទៅរិះគន់ប្រឆាំងយើងទៅវិញទៀត។ ២, ការពារសុវត្ថិភាពផ្ទាល់ខ្លួន- បើយើងមិនបានពិចារណាអោយបានគ្រប់ជ្រុងជ្រោយ ឬសង្កេតមើលបុគ្គលដែលយើងនិងនិយាយប្រាប់គេទេ វាអាចប៉ះពាល់កិត្តិយស និងមុខរបរ ឬការងារយើងទៀតផង។ ឩទាហរណ៍ យើងនិយាយពីទុក្ខលំបាកយើងនៅកន្លែងការងារ ជាមេឬប្រធានទៅប្រាប់មិត្តរួមការងារ លទ្ធផលគេយកពត៌មាននោះទៅនិយាយបន្ត វានឹងប៉ះពាល់ដល់ការងារយើងប្រសិនបើគេយកទៅនិយាយបន្តហើយបញ្ចេញបញ្ចូលបន្ថែមទៀតនោះ។ ៣, ប្រឈមនិងការកាត់សេចក្តីមិនត្រឹមត្រូវ- អ្នកខ្លះពេលយើងនិយាយរឿងផ្ទាល់ខ្លួនយើងទៅប្រាប់គេ គេមិនយល់ច្បាស់បែជាគិតខុស ឬគេបំលែងរឿងរបស់អ្នកបង្កើតជាការយល់ច្រលំអីក៏មាន។…

វិធី5យ៉ាង ដើម្បីជំនះឩបសគ្គ

ជីវិតរបស់យើងនរណានរណាក៏ជួបជាមួយនឹងឧបសគ្គដែរ។  តិចក្ដីច្រើនក្ដីតែងតែមានអ្នកខ្លះជោគជ័យរឿងគ្រួសារ ប៉ុន្តែគាត់ក៏ជួបបញ្ហាជាមួយនឹងមុខរបរឬការងារ ប៉ុន្តែអ្នកខ្លះទៀតគាត់មានបញ្ហាជាមួយនឹងមុខរបរឬការងារ ប៉ុន្តែជោគជ័យជាមួយនឹងគ្រួសារឬក៏ស្នេហាអីជាដើម។ បើនិយាយចំទៅជីវិតរបស់មនុស្សយើងតែងតែជួបឧបសគ្គជួបបញ្ហារៀងរៀងខ្លួន ឲ្យតែមានរូបគឺមានទោសអីអ៊ីចឹងអ្នកណាអ្នកណា ក៏ជួបជាមួយនឹងសេចក្ដីទោមនស្ស សេចក្ដីខកបំណង សេចក្ដីទុក្ខសោកមានការព្រួយមានការបារម្ភ មានការខ្វល់ចិត្តកើតឡើង ស្ទើរតែគ្រប់គ្រប់គ្នាទាំងអស់ គ្រាន់តែ ខុសខុសគ្នាទៅតាមឋានៈបុណ្យស័ក្ដិតួនាទីមុខតំណែង ឬក៏ស្ថានភាពខុសខុសគ្នាអីហ្នឹងឯង ប៉ុន្តែបើសួរថា តើមនុស្សគ្រប់គ្នា សុទ្ធតែសោះពេញមួយជីវិតឬ ពុំមាននោះទេ គ្រាន់តែថាប្រសិនបើយើងសាងអំពើល្អសៅកុសល សាងតែបុណ្យល្អល្អនោះជីវិតរបស់យើងក៏នឹងជួបតែរឿងល្អសេចក្ដីសុខបំណងច្រើនជាងសេចក្ដីខកបំណង សេចក្ដីសុខច្រើនជាងសេចក្ដីទុក តែទោះជាយ៉ាងណាក៏នៅតែជួបទុក្ខ ជួបឧបសគ្គ គ្រប់គ្រប់គ្នាហ្នឹងឯង ប៉ុន្តែថ្ងៃនេះ ខ្ញុំចង់ចែករំលែកជូនបងប្អូន ទាក់ទងជាមួយនឹង ឧបសគ្គដែលបានកើតឡើងនៅក្នុងជីវិតរបស់យើង មិនថា…

យកឈ្នះខ្លួនឯង

យើងតែងលឺគេនិយាយថា ចង់ឈ្នះគេយើងត្រូវយកឈ្នះខ្លួនឯងសិន។ តើអ្វីទៅជាការយកឈ្នះខ្លួនឯង? ការយកឈ្នះខ្លួនឯងគឺសម្រេចចិត្ត ដែលធ្វើអោយខ្លួនឯងមានភាពរីកចំរើន ជីវិតរស់នៅមានភាពសមប្រកប និងសម្រេចតាមផែនការឬគោលដៅរបស់ខ្លួន។ បើតាមព្រះសម្មាសម្ពុទ្ធិ ការឈ្នះខ្លួនឯងគឺឈ្នះរាល់ចិត្តបាបទាំងឡាយដែលនៅក្នុងខ្លួន  ដូចជាខឹងក្រោដ ចិត្តទោមនស្ស សេចក្តីមន្ទិលសង្ស័យ ឬ ការស្អប់ ជាដើម។ ឈ្នះ​ខ្លួនឯង​​សំដៅយក​ត្រង់​ឈ្នះ​ចិត្ត​ខ្លួនឯង កុំឱ្យ​លោត​ហក់​ទៅ​តាម​ចំណង់ ធ្វើ​អ្វី​ៗ​ទៅ​តាម​ចិត្ត​បញ្ជា ព្រោះ​នាំ​ឱ្យ​គ្រោះថ្នាក់​ដូច្នេះ​មុន​នឹង​ធ្វើ​កិច្ចការ​អ្វី គឺ​ត្រូវ​គិតពិចារណា​ឱ្យ​បាន​ជ្រៅ​ឱ្យ​លុះ​ក្នុង​អំណាច​របស់​ខ្លួន​ទើប​ជោគជ័យ ។​ផ្អែក​លើ​ភាសិត​នេះ​ប្រយោជន៍​អ្វី​នឹង​ចង់​យកឈ្នះ​មនុស្សជាតិ​គ្នា​ឯង​នោះ បើ​យើង​ទាំងអស់​គ្នា​សុទ្ធតែ​ជា​អ្នក​ចាញ់​ដូច​គ្នា​សោះនឹង គឺ​ចាញ់​ដៃ​មច្ចុរាជ ។ “យកឈ្នះខ្លួនឯង” សម្ដៅដល់ការដឹកនាំខ្លួនឯងជម្នះរាល់ភាពខ្ចិលច្រអូស បញ្ហាអសកម្ម និងផ្នត់គំនិតមួយចំនួនដែលឱ្យនាំឱ្យខ្លួនឯងមិនដើរទៅមុខ។  គ្រប់បុគ្គលជោគជ័យទាំងអស់ គេសុទ្ធតែយកឈ្នះខ្លួនឯងបាន គេមានរបៀបបង្រៀន…

សារៈសំខាន់ក្នុងការលើកទឹកចិត្ត យកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីដៃគូជីវិតក្នុងការធ្វើអាជីវកម្ម

នៅក្នុងជីវិត និងអាជីវកម្ម យើងស្ថិតក្នុងស្ថានភាពគ្រប់យ៉ាង ទាំងស្វែងរកឳកាស និងប្រឈមគ្រប់បញ្ហា ហើយក្នុងដំណើរជីវិតនិងអាជីវកម្ម បើមានដៃគូជីវិតដែលយល់ចិត្ត យល់ពីគ្នាទៅវិញទៅមក ចូលរួមជួយជ្រោមជ្រែងគ្នាបាន វាជាកត្តាសំខាន់ណាស់ដែលអាចជួយអោយការរកស៊ីដំណើរការបានដូចចិត្ត និងមានភាពរីកចំរើន។ ទី១ ការយកចិត្តទុកដាក់ ការយកចិត្តទុកដាក់គឺជាសញ្ញាមួយបញ្ជាក់ថា យើងជាដៃគូជីវិតគឺព្រមរួមដំណើរជីវិតជាមួយគ្នាតាំងពីចាប់ផ្តើមរហូតដល់ចប់ ចឹងហើយ នៅពេលដែលយើងចាប់ផ្តើមអាជីវកម្ម គឺយើងត្រូវយកចិត្តទុកដាក់ទៅលើ ទី១ផ្នែកបញ្ញាស្មារតី ថាតើដៃគូយើងមានចំណុចណាត្រូវបំពេញបន្ថែម ហើយចំនុចណាយើងត្រូវបំពេញអោយគ្នាទៅវិញទៅមក។ មិនមែនប្រពន្ធរកស៊ីប្តីអង្គុយចាំចាប់កំហុស ឬប្តីរកស៊ីប្រពន្ធអង្គុយចាំតែលទ្ធផលនោះទេ។ ត្រូវរៀនចេះសង្កេតមើលទឹកមុខកាយវិការ គ្នាថាតើ គាត់កំពុងជួបបញ្ហាអី សប្បាយចិត្តឬពិបាករឿងអី ត្រូវចេះជួយឈឺឆ្អាលគ្នា កុំចាំតែមើលតែលទ្ធផល ពេលគេធ្វើបានល្អក៏សរសើរ…

វិធីចាកចេញពីអារម្មណ៍មិនល្អ

បើមានអារម្មណ៍ថាខ្លួនឯងស្ថិតក្នុងអារម្មណ៍មិនល្អ អារម្មណ៍អវិជ្ជមាន អស់សង្ឃឹម ថប់អារម្មណ៍ បាក់ទឹកចិត្ត បងប្អូនអាចសាកល្បងវិធីដូចខាងក្រោម៖ ១- ដកខ្លួនចេញពីបរិស្ថានមិនល្អនេះមួយរយៈដើម្បីផ្លាស់ប្តូរអារម្មណ៍ ២-ឆាប់ចូលគេង ឆាប់ងើបពីព្រឹក ធ្វើវាអោយបានទៀងទាត់ ៣- ហាត់ប្រាណជាប្រចាំ ៤-នៅអោយឆ្ងាយពីបណ្តាញសង្គម និងទូរសព្ទមួយរយៈរស់ជាមួយធម្មជាតិ និងជីវិតមនុស្សជាក់ស្តែងអោយបានច្រើន ៥-ស្តាប់ធម៌អោយយល់ពីជីវិត ស្តាប់ពាក្យពេចន៍ល្អៗដើម្បីជួយជាកម្លាំងចិត្ត អានសៀវភៅ អត្ថបទអប់រំលើកទឹកចិត្តល្អៗអោយបានច្រើន ៦-ជួបមិត្តភ័ក្កឬមនុស្សដែលធ្វើអោយយើងរីករាយ ចំណាយពេលជាមួយពួកគាត់(បានជាមួយគ្រួសារកាន់តែល្អ) ៧-បណ្តុះការគិតវិជ្ជមាន ឧស្សាហ៍និយាយពាក្យល្អពាក្យវិជ្ជមាន កុំនិយាយពីបញ្ហា ប៉ុន្តែក៏មិនត្រូវគេចពីបញ្ហា ដូចគ្នា ត្រូវទទួលការពិត ដោះស្រាយនិងដើរបន្តទៀត ៨-សមាធិអប់រំចិត្ត…

ប្រើថាមពលក្តីស្រលាញ់ដើម្បីសម្រេចគោលដៅ

តើថាមពលក្តីស្រលាញ់នៃក្តីស្រលាញ់ជាអ្វី? ថាមពលនៃក្តីស្រលាញ់គឺជាកំលាំងចិត្តផ្នែកខាងក្នុង ដែលធ្វើអោយយើងមានក្តីស្រលាញ់ និងការយកចិត្តទុកដាក់ អារម្មណ៍សប្បាយរីការាយ និងក្តីមេត្តាផ្សេងៗ ។​ បងប្អូនជឿទេថា គ្រប់យ៉ាងដែលកើតមានឡើងក្នុងលោកនេះបានមកពីថាមពលនៃក្តីស្រលាញ់។ ឩទាហរណ៏ដូចជា ឡាន ម៉ូតូ សម្ភារៈប្រើប្រាស់ទំនើបៗ និងវត្ថុជាច្រើនក្នុងលោកនេះកើតឡើងចេញអំពីចិត្តស្រលាញ់។ ដើម្បីអោយគៅលដៅឆាប់បានសម្រេច ក្តីស្រលាញ់គឺជាកត្តាចំបងមួយក្នុងចំណោមកត្តាផ្សេងទៀត ដែលជួយអោយគោលដៅជីវិតអ្នកបានដល់មុនកំណត់។ ការប្រើប្រាស់ថាមពលក្តីស្រលាញ់ដើម្បីសម្រេចគោលដៅអាចធ្វើបានដោយការផ្ដោតលើគំនិតវិជ្ជមាន និងការយកចិត្តទុកដាក់។ នេះជាវិធីខ្លះៗក្នុងការប្រើប្រាស់ថាមពលនៃក្តីស្រលាញ់សម្រាប់ការសម្រេចគោលដៅ៖ ១. ស្រលាញ់អ្វីដែលអ្នកធ្វើ: ដោយស្រលាញ់ និងពេញចិត្តចំពោះការងារ ឬគោលដៅយើងនឹងមានថាមពល ជំរុញអោយពេញចិត្តនិងធ្វើរហូតទទួលបានជោគជ័យ ហើយយើងនិងមិនមានអារម្មណ៍ថាហត់នឿយ ឬធុញទ្រាន់ ព្រោះថាជាការងារដែលយើងស្រលាញ់ពិតប្រាកដ។ ដាក់ចិត្តដាក់កាយទៅលើមុខរបរឬការងារដែលអ្នកធ្វើ100%…

ឳសថព្យាបាលដួងចិត្តដ៏ស័ក្កសិទ្ធ

ខ្ញុំជឿថាគ្រប់ៗគ្នា ប្រាកដជាធ្លាប់ឆ្លងកាត់ នូវរឿងកង្វល់ចិត្ត ទៅលើរឿងរ៉ាវជាច្រើនដូចជា៖ មុខរបរ ការងារ ជីវិតស្នេហា ការសិក្សា ការបាត់បង់មនុស្សជាទីស្រលាញ់ ការ ខកចិត្ត ការខូចចិត្ត  ឬរឿងរ៉ាវផ្សេងៗទៀតដែលធម្មតាយ៉ាងហោចណាស់ម្តងយើងបានជួប។ ពិតណាស់រឿងរ៉ាវខ្លះវាបានដក់ជាប់អារម្មណ៍ ធ្វើអោយយើងក្លាយជាមនុស្សម្នាក់ដែលបាក់ទឹកចិត្ត គេងមិនលក់ មានភាពភ័យខ្លាច លែងចង់ជួបអ្នកណា លែងហ៊ានចាប់ផ្តើមអ្វីដែលថ្មីជាដើម។ ប្រការនេះខ្ញុំបានជួបបងប្អូនជាច្រើនដែលពិបាកនៅក្នុងការព្យាបាលមែនទែន! ខ្ញុំក៏ជាមនុស្សម្នាក់នៅក្នុងនោះដែរ ធ្លាប់ជាមនុស្សបាក់ទឹកចិត្ត ក្នុងមុខរបររកស៊ី មានការខាតបង់ជាច្រើន ហើយទទួលរងនូវសំពាធផ្លូវចិត្តយ៉ាងខ្លាំង។ ខ្ញុំអាចក្រោមឈឡើង បានដូចសព្វថ្ងៃនេះ ខ្ញុំពិតជាសរសើរខ្លួនឯងខ្លាំងណាស់។ ពីមុនខ្ញុំមិនដឹងថា ខ្ញុំគួរធ្វើដូចម្តេច?…