វិធី5យ៉ាង ដើម្បីជំនះឩបសគ្គ

ជីវិតរបស់យើងនរណានរណាក៏ជួបជាមួយនឹងឧបសគ្គដែរ។  តិចក្ដីច្រើនក្ដីតែងតែមានអ្នកខ្លះជោគជ័យរឿងគ្រួសារ ប៉ុន្តែគាត់ក៏ជួបបញ្ហាជាមួយនឹងមុខរបរឬការងារ ប៉ុន្តែអ្នកខ្លះទៀតគាត់មានបញ្ហាជាមួយនឹងមុខរបរឬការងារ ប៉ុន្តែជោគជ័យជាមួយនឹងគ្រួសារឬក៏ស្នេហាអីជាដើម។ បើនិយាយចំទៅជីវិតរបស់មនុស្សយើងតែងតែជួបឧបសគ្គជួបបញ្ហារៀងរៀងខ្លួន ឲ្យតែមានរូបគឺមានទោសអីអ៊ីចឹងអ្នកណាអ្នកណា ក៏ជួបជាមួយនឹងសេចក្ដីទោមនស្ស សេចក្ដីខកបំណង សេចក្ដីទុក្ខសោកមានការព្រួយមានការបារម្ភ មានការខ្វល់ចិត្តកើតឡើង ស្ទើរតែគ្រប់គ្រប់គ្នាទាំងអស់ គ្រាន់តែ ខុសខុសគ្នាទៅតាមឋានៈបុណ្យស័ក្ដិតួនាទីមុខតំណែង ឬក៏ស្ថានភាពខុសខុសគ្នាអីហ្នឹងឯង ប៉ុន្តែបើសួរថា តើមនុស្សគ្រប់គ្នា សុទ្ធតែសោះពេញមួយជីវិតឬ ពុំមាននោះទេ គ្រាន់តែថាប្រសិនបើយើងសាងអំពើល្អសៅកុសល សាងតែបុណ្យល្អល្អនោះជីវិតរបស់យើងក៏នឹងជួបតែរឿងល្អសេចក្ដីសុខបំណងច្រើនជាងសេចក្ដីខកបំណង សេចក្ដីសុខច្រើនជាងសេចក្ដីទុក តែទោះជាយ៉ាងណាក៏នៅតែជួបទុក្ខ ជួបឧបសគ្គ គ្រប់គ្រប់គ្នាហ្នឹងឯង ប៉ុន្តែថ្ងៃនេះ ខ្ញុំចង់ចែករំលែកជូនបងប្អូន ទាក់ទងជាមួយនឹង ឧបសគ្គដែលបានកើតឡើងនៅក្នុងជីវិតរបស់យើង មិនថា ឧបសគ្គអ្វីនោះទេ ដែលវាកើតឡើង ពិតណាស់យើងត្រូវដោះស្រាយយើងត្រូវប្រឈម ហើយខ្ញុំនឹងចែកជូនបងប្អូនទាំងអស់គ្នានៅប្រើវិធីដើម្បីជម្នះឧបសគ្គ
1/​ ការអត់ធ្មត់:​ នៅពេលដែលយើងមានការអត់ធ្មត់ខ្ពស់យើងនឹងដឹងថាឧបសគ្គមិនមែនជាអ្នកបំផ្លាញក្ដីសង្ឃឹមរបស់យើងនោះទេ ប៉ុន្តែវាគឺជា កម្លាំងជំរុញពីខាងក្នុងដើម្បីឲ្យយើងឈរបានយ៉ាងរឹងមាំនៅពេលដែលយើងជួបការលំបាក។
2/​ មើលឧបសគ្គជាឱកាស :​ នៅពេលដែលយើងជួបឧបសគ្គឬក៏បញ្ហា ការស្វែងរកដំណោះស្រាយជារឿងមួយដែលល្អប៉ុន្តែកុំភ្លេចរៀនសូត្រពីវាហើយអភិវឌ្ឍខ្លួនបន្ថែមនូវអ្វីដែលថ្មី វាគឺជាមេរៀនដ៏ល្អបំផុតសម្រាប់យើងដើម្បីថ្ងៃក្រោយ យើងនឹងមិនបង្កើត បញ្ហាឬក៏បញ្ចៀសបាននូវឧបសគ្គ។
3/​ ពិភាក្សាជាមួយខ្លួនឯង​:​ ជាទូទៅនៅពេលដែលជួបឧបសគ្គឬក៏បញ្ហាមកដល់គឺពេលខ្លះយើងបានភ្លេចគោលដៅឬផែនការរបស់ខ្លួនឯងដែលបានដាក់ ដូច្នេះហើយយើងត្រូវតែសួរខ្លួនឯងឲ្យបានច្រើនដងថាបើសិនជាយើងទោរទន់ទៅតាមបញ្ហាឬក៏ឧបសគ្គនិងតាមផែនការឬគោលដៅរបស់យើងវាបានសម្រេចដែរឬទេ តើយើងគួរតែធ្វើអ្វីហើយយើងត្រូវតែជម្នះបែបណា ដើម្បីឲ្យផែនការនិងគោលដៅរបស់យើងវាដើរទៅមុខ ។
4/​ កុំទុកការងារចោល​ :​ ខ្ញុំដឹងថានៅពេលដែលយើងជួបឧបសគ្គម្ដងម្ដងជួបបញ្ហាម្ដងម្ដងពេលខ្លះយើងពិតជាពិបាកនៅក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងណាស់ ហើយយើងពិតជាមានអារម្មណ៍ថាធុញថប់ស្ត្រេសហើយធ្វើយឺតអស់កម្លាំងមានអារម្មណ៍ថានឿយហត់ ប៉ុន្តែយើងត្រូវចងចាំថាបញ្ហាអីក្ដៅដែរ ដាច់ខាតគឺយើងខ្លួនឯងត្រូវតែប្រឈម គ្មាននរណាម្នាក់អាចមកប្រឈមជំនួសយើងបានទេ គឺយើងដឹងហើយដែលត្រូវតែខំពុះពារ ដូចនេះដាច់ខាតត្រូវប្រាប់ខ្លួនឯងថា ត្រូវតែធ្វើកិច្ចការងារជាប្រចាំកុំឲ្យខកខាន កុំទុកចោល គឺត្រូវតែធ្វើ ហើយធ្វើឲ្យខ្លាំងជាងមុនទៀត ដូចនេះ ជួនកាលបញ្ហាឬឧបសគ្គទាំងនោះវានឹងរលាយបាត់ទៅ ដោយសារតែការខិតខំ ប្រឹងប្រែង ធ្វើកិច្ចការប្រចាំថ្ងៃឲ្យបានល្អបំផុត ផលិតផលក៏នឹងទទួលបាន ថាមិនត្រូវ ភាពរីកចម្រើនក៏នឹងមកដល់ លឿនមុនកំណត់ទៀតផង។
5/​ គិតវិជ្ជមាន​:​ ការសម្លឹងមើលផ្លូវល្អ ការស្វែងរកចំណុចល្អល្អចេញពីបញ្ហា គឺសំខាន់ណាស់ ដើម្បីកាត់បន្ថយឧបសគ្គនិងបញ្ហាដែលវានឹងកើតឡើង ការរក្សាគំនិតវិជ្ជមានជាប្រចាំធ្វើឲ្យយើងមានកម្លាំងថាមពលក្នុងចិត្ត ធ្វើការអត់ធ្មត់ និងការតស៊ូរបស់យើងមានការរឹងមាំ ការតាំងចិត្តរបស់យើង ថិតថេរ ត្រូវគិតថា ឧបសគ្គ ប្រៀបដូចជាភ្ញៀវដែលមកលេងផ្ទះយើងហើយគង់តែនឹងត្រឡប់ទៅវិញ បើថ្ងៃណាមួយមិនខាន គេគ្រាន់តែមកសាកចិត្តយើងតែប៉ុណ្ណោះ ថាតើយើងរឹងមាំប៉ុណ្ណា អាចតស៊ូបានប៉ុណ្ណា ហើយនៅពេលដែល យើងជម្នះបាន យើងនឹងទទួលបាននូវកាដូ ដ៏មានតម្លៃមួយ នោះគឺ មេរៀននៃជីវិតដ៏ល្អ នឹងទទួលបាននូវអ្វីដែលល្អ ទទួលបាននូវជ័យជម្នះ ឈ្នះគ្រប់ភារៈកិច្ច ជួបនឹងមនុស្សល្អ មានភាពជោគជ័យនៅក្នុងការងារនិងមុខរបរជាដើម ពិតប្រាកដណាស់ នៅពេលដែលយើងឈ្នះបាន គ្រប់យ៉ាង មិនត្រឹមតែប្រែជាមកល្អនោះទេ តែ យើងក៏ទទួលបាន នូវអ្វីដែលថ្មី មេរៀនជីវិតថ្មី និងភាពជោគជ័យថ្មីផងដែរ។

ដូចនេះ ចូរកុំខ្លាចជាមួយនឹងបញ្ហាឬក៏ឧបសគ្គអី ពីព្រោះថា ឧបសគ្គ ធ្វើឲ្យយើងរឹងមាំជាងមុន ពូកែជាងមុន ឆ្លាតជាងមុន ហើយ ក៏ទទួលបាននូវ ភាពរីកចម្រើនជាងមុន ទទួលបាននូវ ភាពជោគជ័យ ភាពរីករាយ និងក្ដីសុខ ពិសេស ជាមេរៀនជីវិតដ៏ល្អបំផុត អាចចែករំលែក ទៅកាន់មនុស្សជុំវិញខ្លួន និងអ្នកដទៃផងដែរ ដើម្បីជួយឲ្យអ្នកដទៃ មានភាពរឹងមាំ ជម្នះបាននូវឧបសគ្គទាំងឡាយ ដូចដែលយើង ធ្លាប់ទទួលបានពីមុនមក អរគុណបងប្អូនទាំងអស់គ្នា ។

Leave a Reply

Your email address will not be published. Required fields are marked *