មានហេតុផលជាច្រើនដែលមិនគួរនិយាយរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនឯងទៅកាន់អ្នកដទៃនោះទេ ទាំងនេះមានដូចជា៖
១, មិនប្រាកដថាគេយល់ពីអារម្មណ៍យើង- ពេលខ្លះគំនិតគេមិនដូចយើងនោះទេ នៅពេលយើងនិយាយជាមួយគេ គេអាចជាធ្វើជាយល់ពីយើងហើយនិយាយស្របយើង ឬនិយាយលើកកំលាំងចិត្តយើង ប៉ុន្តែតាមពិតគេមិនបានស្របយើងនោះទេ ថែមទាំងគិតផ្ទុយពីយើងហើយរិះគន់យើងក្នុងចិត្តទៀតផង។ អ្នកខ្លះប្រឆាំងមកយើងវិញភ្លាមៗក៏មាន មិនតែប៉ុណ្ណោះ យកពត៌មានដែលយើបានប្រាប់គេទៅរិះគន់ប្រឆាំងយើងទៅវិញទៀត។
២, ការពារសុវត្ថិភាពផ្ទាល់ខ្លួន- បើយើងមិនបានពិចារណាអោយបានគ្រប់ជ្រុងជ្រោយ ឬសង្កេតមើលបុគ្គលដែលយើងនិងនិយាយប្រាប់គេទេ វាអាចប៉ះពាល់កិត្តិយស និងមុខរបរ ឬការងារយើងទៀតផង។ ឩទាហរណ៍ យើងនិយាយពីទុក្ខលំបាកយើងនៅកន្លែងការងារ ជាមេឬប្រធានទៅប្រាប់មិត្តរួមការងារ លទ្ធផលគេយកពត៌មាននោះទៅនិយាយបន្ត វានឹងប៉ះពាល់ដល់ការងារយើងប្រសិនបើគេយកទៅនិយាយបន្តហើយបញ្ចេញបញ្ចូលបន្ថែមទៀតនោះ។
៣, ប្រឈមនិងការកាត់សេចក្តីមិនត្រឹមត្រូវ- អ្នកខ្លះពេលយើងនិយាយរឿងផ្ទាល់ខ្លួនយើងទៅប្រាប់គេ គេមិនយល់ច្បាស់បែជាគិតខុស ឬគេបំលែងរឿងរបស់អ្នកបង្កើតជាការយល់ច្រលំអីក៏មាន។
៤, ប៉ះពាល់ដល់កិត្តិយស- រៀបរាប់ទុក្ខលំបាកពេកទៅ គេយល់ថាយើងទន់ខ្សោយ មិនចេះដោះស្រាយបញ្ហា ឬយកបញ្ហាមកនិយាយ ធ្វើអោយគេគិតយើងនិយាយយកល្អតែខ្លួនឯង ឬមិនចេះអត់ធ្មត់ មិនចេះតស៊ូអីជាដើម។ អាចធ្វើអោយគេមិនចូលចិត្ត និងមិនចង់រាប់អាន។ ម៉្យាងទៀត បើបុគ្គលនោះមិនអាចជួយដោះស្រាយយើងបានទេ កុំនិយាយប្រាប់គេអោយសោះ។ យើងនិយាយរៀបរាប់ទុក្ខលំបាក ទៅកាន់អ្នកដោះស្រាយវិបត្ត ឬយើងជ្រើសបុគ្គលដែលគាត់និងជួយរកដំណោះស្រាយអោយយើង មិនដូច្នោះទេ អ្នកនឹងជាមនុស្សដែលគេធុញទ្រាន់មិនចង់ជួប ព្រោះជួបពេលណាក៏និយាយតែអំពីទុក្ខលំបាក។
៥, រក្សារតម្លៃខ្លួន- តើអ្នកដឹងអត់ ពត៌មានដែលអ្នកនិយាយទៅកាន់នណាម្នាក់ 100% គេនិងនិយាយបន្ត បើយើងនិយាយមិនចំគោលដៅមនុស្សពិតប្រាកដ។ ត្រូវចាំថា មានតែខ្លួនយើងប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហាបានដោយខ្លួនឯង ហើយយកបញ្ហាទាំងនោះរៀនសូត្រជាមេរៀនដ៏មានតម្លៃ ធ្វើអោយយើងរឹងមាំ និងមានតម្លៃបំផុត។
ដូចនេះសូមចាំថា អ្នកត្រូវរៀបរាប់ទុក្ខលំបាកនិងរឿងផ្ទាល់ប្រាប់ទៅតែបុគ្គលណាដែលជាអ្នកចូលខ្លួនមកជួយរកដំណោះស្រាយយើងប៉ុណ្ណោះ ព្រោះគេត្រូវស្វែងរកមធ្យោបាយដើម្បីជួយយើង ដូចនេះ ទើបរឿងប្រាប់គេលំអិតអំពីទុក្ខលំបាកដែលយើងបានជួប ឬហេតុផលផ្សេងដែលយើងចង់បាន បន្ទាប់មកគេនិងអាចជួយជាយោបល់ដល់យើងបាន។