Posts Categories
អ្វីទៅជាជំងឺថប់បារម្ភ?
ជំងឺថប់បារម្ភ (Anxiety Disorder) គឺជាជំងឺផ្លូវចិត្តមួយដែលបង្កឲ្យមនុស្សមានអារម្មណ៍ព្រួយបារម្ភខ្លាំង ហើយអារម្មណ៍នោះមិនធម្មតា ដូចជា៖ ព្រួយបារម្ភចំពោះអ្វីដែលមិនទាន់កើតឡើង ឬបារម្ភលើបញ្ហាតិចតួចយ៉ាងខ្លាំង។ វាអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ រួមទាំងការងារ ការសិក្សា និងទំនាក់ទំនងផ្ទាល់ខ្លួន។ រោគសញ្ញាដែលគេជួប • មានអារម្មណ៍ព្រួយបារម្ភជានិច្ច • បេះដូងលោតញាប់ជាងធម្មតា • ខកចិត្ត ឬខ្លាចខ្លាំងពេក• ញ៉ាំច្រើនជាងធម្មតាឬគ្មានអារម្មណ៍ញ៉ាំអី • មានបញ្ហានឹកស្មាន ឬមិនអាចផ្ដោតអារម្មណ៍ • ឈឺក្បាល ឈឺពោះ • មិនអាចដេកលក់ ឬដេកមិនស្កប់…
ជំងឺផ្លូវចិត្ត
វិបត្តិផ្លូវចិត្តជាជំងឺដ៏កាចសាហាវមួយដែលយើងភាគច្រើនតែងមើលរំលង ហើយមិនសូវយកចិត្តទុក្ខដាក់។ យោងតាមគេហទំព័រ www.fir.fr ចេញផ្សាយថ្ងៃទី22 ខែមិនា ឆ្នាំ 2024 បានអោយដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសសមាជិកអាស៊ានដែលមានពលរដ្ឋកើតវិបត្តិផ្លូវចិត្តច្រើនជាងគេ ពោលមានរហូតដល់ទៅ ១២% ឬស្មើរនិង ២លាននាក់។ តើវិបត្តិផ្លូវចិត្តរបស់ប្រជាជនកម្ពុជាអាចកើតឡើងដោយអ្វី? វិបត្តិផ្លូវចិត្ត (mental health crisis) របស់ប្រជាជនកម្ពុជាអាចកើតឡើងដោយហេតុផលជាច្រើន ដែលទាក់ទងនឹងប្រវត្តិសាស្រ្ត សង្គមសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃ។ ខាងក្រោមជាមូលហេតុសំខាន់ៗ៖ 1. បរិបទប្រវត្តិសាស្ត្រ • របបខ្មែរក្រហម – ទោះបីជាបានកន្លងផុតមកហើយជាច្រើនទសវត្សរ៍…
ហេតុផលដែលមិនគួរនិយាយពីទុក្ខលំបាកផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ
មានហេតុផលជាច្រើនដែលមិនគួរនិយាយរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនឯងទៅកាន់អ្នកដទៃនោះទេ ទាំងនេះមានដូចជា៖ ១, មិនប្រាកដថាគេយល់ពីអារម្មណ៍យើង- ពេលខ្លះគំនិតគេមិនដូចយើងនោះទេ នៅពេលយើងនិយាយជាមួយគេ គេអាចជាធ្វើជាយល់ពីយើងហើយនិយាយស្របយើង ឬនិយាយលើកកំលាំងចិត្តយើង ប៉ុន្តែតាមពិតគេមិនបានស្របយើងនោះទេ ថែមទាំងគិតផ្ទុយពីយើងហើយរិះគន់យើងក្នុងចិត្តទៀតផង។ អ្នកខ្លះប្រឆាំងមកយើងវិញភ្លាមៗក៏មាន មិនតែប៉ុណ្ណោះ យកពត៌មានដែលយើបានប្រាប់គេទៅរិះគន់ប្រឆាំងយើងទៅវិញទៀត។ ២, ការពារសុវត្ថិភាពផ្ទាល់ខ្លួន- បើយើងមិនបានពិចារណាអោយបានគ្រប់ជ្រុងជ្រោយ ឬសង្កេតមើលបុគ្គលដែលយើងនិងនិយាយប្រាប់គេទេ វាអាចប៉ះពាល់កិត្តិយស និងមុខរបរ ឬការងារយើងទៀតផង។ ឩទាហរណ៍ យើងនិយាយពីទុក្ខលំបាកយើងនៅកន្លែងការងារ ជាមេឬប្រធានទៅប្រាប់មិត្តរួមការងារ លទ្ធផលគេយកពត៌មាននោះទៅនិយាយបន្ត វានឹងប៉ះពាល់ដល់ការងារយើងប្រសិនបើគេយកទៅនិយាយបន្តហើយបញ្ចេញបញ្ចូលបន្ថែមទៀតនោះ។ ៣, ប្រឈមនិងការកាត់សេចក្តីមិនត្រឹមត្រូវ- អ្នកខ្លះពេលយើងនិយាយរឿងផ្ទាល់ខ្លួនយើងទៅប្រាប់គេ គេមិនយល់ច្បាស់បែជាគិតខុស ឬគេបំលែងរឿងរបស់អ្នកបង្កើតជាការយល់ច្រលំអីក៏មាន។…
វិធី5យ៉ាង ដើម្បីជំនះឩបសគ្គ
ជីវិតរបស់យើងនរណានរណាក៏ជួបជាមួយនឹងឧបសគ្គដែរ។ តិចក្ដីច្រើនក្ដីតែងតែមានអ្នកខ្លះជោគជ័យរឿងគ្រួសារ ប៉ុន្តែគាត់ក៏ជួបបញ្ហាជាមួយនឹងមុខរបរឬការងារ ប៉ុន្តែអ្នកខ្លះទៀតគាត់មានបញ្ហាជាមួយនឹងមុខរបរឬការងារ ប៉ុន្តែជោគជ័យជាមួយនឹងគ្រួសារឬក៏ស្នេហាអីជាដើម។ បើនិយាយចំទៅជីវិតរបស់មនុស្សយើងតែងតែជួបឧបសគ្គជួបបញ្ហារៀងរៀងខ្លួន ឲ្យតែមានរូបគឺមានទោសអីអ៊ីចឹងអ្នកណាអ្នកណា ក៏ជួបជាមួយនឹងសេចក្ដីទោមនស្ស សេចក្ដីខកបំណង សេចក្ដីទុក្ខសោកមានការព្រួយមានការបារម្ភ មានការខ្វល់ចិត្តកើតឡើង ស្ទើរតែគ្រប់គ្រប់គ្នាទាំងអស់ គ្រាន់តែ ខុសខុសគ្នាទៅតាមឋានៈបុណ្យស័ក្ដិតួនាទីមុខតំណែង ឬក៏ស្ថានភាពខុសខុសគ្នាអីហ្នឹងឯង ប៉ុន្តែបើសួរថា តើមនុស្សគ្រប់គ្នា សុទ្ធតែសោះពេញមួយជីវិតឬ ពុំមាននោះទេ គ្រាន់តែថាប្រសិនបើយើងសាងអំពើល្អសៅកុសល សាងតែបុណ្យល្អល្អនោះជីវិតរបស់យើងក៏នឹងជួបតែរឿងល្អសេចក្ដីសុខបំណងច្រើនជាងសេចក្ដីខកបំណង សេចក្ដីសុខច្រើនជាងសេចក្ដីទុក តែទោះជាយ៉ាងណាក៏នៅតែជួបទុក្ខ ជួបឧបសគ្គ គ្រប់គ្រប់គ្នាហ្នឹងឯង ប៉ុន្តែថ្ងៃនេះ ខ្ញុំចង់ចែករំលែកជូនបងប្អូន ទាក់ទងជាមួយនឹង ឧបសគ្គដែលបានកើតឡើងនៅក្នុងជីវិតរបស់យើង មិនថា…