ឳសថព្យាបាលដួងចិត្តដ៏ស័ក្កសិទ្ធ

ខ្ញុំជឿថាគ្រប់ៗគ្នា ប្រាកដជាធ្លាប់ឆ្លងកាត់ នូវរឿងកង្វល់ចិត្ត ទៅលើរឿងរ៉ាវជាច្រើនដូចជា៖ មុខរបរ ការងារ ជីវិតស្នេហា ការសិក្សា ការបាត់បង់មនុស្សជាទីស្រលាញ់ ការ ខកចិត្ត ការខូចចិត្ត  ឬរឿងរ៉ាវផ្សេងៗទៀតដែលធម្មតាយ៉ាងហោចណាស់ម្តងយើងបានជួប។ ពិតណាស់រឿងរ៉ាវខ្លះវាបានដក់ជាប់អារម្មណ៍ ធ្វើអោយយើងក្លាយជាមនុស្សម្នាក់ដែលបាក់ទឹកចិត្ត គេងមិនលក់ មានភាពភ័យខ្លាច លែងចង់ជួបអ្នកណា លែងហ៊ានចាប់ផ្តើមអ្វីដែលថ្មីជាដើម។

ប្រការនេះខ្ញុំបានជួបបងប្អូនជាច្រើនដែលពិបាកនៅក្នុងការព្យាបាលមែនទែន! ខ្ញុំក៏ជាមនុស្សម្នាក់នៅក្នុងនោះដែរ ធ្លាប់ជាមនុស្សបាក់ទឹកចិត្ត ក្នុងមុខរបររកស៊ី មានការខាតបង់ជាច្រើន ហើយទទួលរងនូវសំពាធផ្លូវចិត្តយ៉ាងខ្លាំង។ ខ្ញុំអាចក្រោមឈឡើង បានដូចសព្វថ្ងៃនេះ ខ្ញុំពិតជាសរសើរខ្លួនឯងខ្លាំងណាស់។ ពីមុនខ្ញុំមិនដឹងថា ខ្ញុំគួរធ្វើដូចម្តេច? តើគួចាប់ផ្តើមពីចំនុចណានៅទេ? ប៉ុន្តែពេលវេលាមួយមកដល់ខ្ញុំអាច ធ្វើបាននោះគឺ ហ៊ានចាប់ផ្តើមជាថ្មី ហើយទទួលបាននូវភាពល្អប្រសើរត្រឡប់មកវិញមិនតែប៉ុណ្ណោះ គឺល្អជាងមុនទៀតផង។ ខ្ញុំមិនលាក់ទុកជាអាថកំបាំងទេ ខ្ញុំនិងចែករំលែកជូនបងប្អូនទាំងអស់រាល់អ្វីដែលខ្ញុំគិតថាជាគន្លឺះសំខាន់ដើម្បីជួយអ្នកដទៃអោយល្អប្រសើរ។ បទពិសោធន៍ដែលខ្ញុំជួបខ្ញុំយល់អារម្មណ៍មួយនេះច្បាស់ណាស់ ថានៅពេលយើងកំពុងស្ថិតក្នុងទីងងិតចង់អោយមាននណាម្នាក់មកដឹកដៃយើងចេញពីទីងងិតនោះ តែចូរអ្នកកុំរំពឹងអី គ្រប់យ៉ាង គឺខ្លួនយើងផ្ទាល់អ្នកស្វែងព្យាយាមដើរចេញពីទីងងិតនោះខ្លួនឯង។

ខ្ញុំមិនរៀបរាប់ច្រើនទៀតទេ ខាងក្រោមនេះជាវិធីដែលខ្ញុំបានធ្វើដើម្បីរំដោះខ្លួនឯងចេញពីអារម្មណ៍កង្វល់ ទុក្ខសោក និងការបាក់ទឹកចិត្ត៖

ទី១៖ រកមនុស្សដែលមានគំនិតវិជ្ជមាន ហើយរៀបរាប់ពីអារម្មណ៍ដែលអ្នកកំពុងជួប៖ ខ្ញុំចាំមិនភ្លេចទេ កាលណោះខ្ញុំបានទៅជួប ម៉ែរួយ ជាលើកដំបូងខ្ញុំដឹងថាគាត់ជាមនុស្សមានថាមពលល្អ គំនិតវិជ្ជមាន មិនបង្អង់យូ ខ្ញុំបានរៀបរាប់រាល់ទុក្ខកង្វល់ និងអារម្មណ៍របស់ខ្ញុំទៅកាន់គាត់។ តើបងប្អូនដឹងអត់ ថាពាក្យមួយឈ្លាដែលគាត់និយាយមក

កាន់ខ្ញុំនោះគឺអ្វី? ហើយគាត់ហើយមិនបាននិយាយអ្វីច្រើននោះទេ មួយឃ្លាយ៉ាងខ្លី ខ្ញុំចាំរហូតមកដល់សព្វថ្ងៃ ហើយវាក៏នៅតែដាស់សតិខ្ញុំជាប្រចាំផងដែរ នោះគឺ (យើងមិនអាចកែប្រែអ្នកណាបានទាំងអស់ គ្រប់យ៉ាងយើងត្រូវផ្លាស់ប្តូរខ្លួនឯង)។ វាប្រៀបដូចជាភ្លើងបំភ្លឺផ្លូវដែលខ្ញុំមិនដែលបានឃើញពីមុនមកចឹង។ ខ្ញុំក៏យល់ភ្លាមថា ពិតណាស់គ្រប់គឺមានតែខ្លួនយើងប៉ុណ្ណោះ។

ទី២៖ ទទួលយកគ្រប់យ៉ាង៖ ធម្មតានៅពេលយើងបរាជ័យរឿងអ្វីមួយ ត្រូវហ៊ានទទួលយកវាមិនថាបញ្ហានោះតូចឬធំប៉ុណ្ណាទេ។ បើអ្នកបាត់បង់ត្រូវហ៊ានទទួលថាបាត់បង់ទៅហើយ កុំស្តាយស្រណោះ។ បើជួបហើយត្រូវហ៊ានប្រឈមជាមួយវា។ ហ៊ានប្រាប់ខ្លួនឯងថា ខ្ញុំធ្វើមិនបានល្អនោះទេ ខ្ញុំទទួលយកគ្រប់យ៉ាងដែលខ្ញុំបានសាងកន្លងមក ហើយនិយាយទៅកាន់ខ្លួនឯងថា ខ្ញុំមិនបោះបង់ទេ ខ្ញុំគ្រាន់តែថយមួយជំហ៊ាន ប៉ុណ្ណោះ ខ្ញុំនឹងត្រឡប់មកសាជាថ្មីម្តងទៀត! ផ្តល់ក្តីសង្ឃឹមអោយខ្លួនឯងជានិច្ច។

ទី៣៖ រកការងារធ្វើអោយរវល់ ៖ ធម្មតាបើយើងទំនេរច្រើន នោះយើងនិងនឹកឃើញរឿងរ៉ាងទាំងឡាយណាដែលយើងបានជួប ពិសេសរឿងមិនសប្បាយចិត្ត រឿងខកចិត្ត ក្តីបារម្ភ និងភាពភ័យខ្លាច វានៅតោងជាប់ចិត្តយើង។ វិធីនេះបានជួយខ្ញុំអោយភ្លេចរឿងទាំងអស់នេះ ដោយការងាររកាងារធ្វើអោយរវល់ ពុំមានពេលវេលាមកគិតរឿងទុក្សសោកនោះទេ ។ កាលណោះខ្ញុំបានដាក់ពាក្យចូលធ្វើការវិញបន្ទាប់ពីចេញរកស៊ីអស់រយះពេល3ឆ្នាំ។ ខ្ញុំទទួលបានប្រាក់ខែមិនច្រើនប៉ុន្មានទេ តែខ្ញុំនៅតែជឿជាក់ថាអំពើរបស់ខ្ញុំនិងជួយខ្ញុំអោយជួបតែមនុស្សល្អ។ ពិតណាស់ ច្បាប់នៃកម្មគឺធ្វើការយ៉ាងជាក់លាក់។ ខ្ញុំជួបមនុស្សល្អជាច្រើន ទាំងមេនៅកន្លែងធ្វើការ មិត្តរួមការងារ គ្រប់គ្នាសុទ្ធតែជួយជ្រោមជ្រែងនិងផ្តល់ក្តីស្រលាញ់ចំពោះខ្ញុំ ។
ទី៤៖ ស្វែងរកឳកាស៖ ពិតណាស់យើងមិនបានបោះបង់ក្តីស្រម៉ៃយើងចោលទេ ដូចនេះ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏ត្រូវព្យាយាមសំលឹងរកឳកាសអោយខ្លួនឯងជានិច្ច ក្នុងការចាប់ផ្តើមសាជាថ្មី។ រៀនបង្កើតទំនាក់ទំនងអោយបានច្រើន ដើម្បីបង្កើតឳកាសអោយខ្លួនឯង។

ទី៥៖ ផ្លាស់ប្តូរខ្លួនឯង៖ ដូចខ្ញុំបាននិយាយខាងលើ មានតែការផ្លាស់ប្តូរខ្លួនឯងប៉ុណ្ណោះ។ គ្មានអ្នកណាអាចមកជួយយើងបានឡើយបើយើងមិនជួយខ្លួនឯង។ បញ្ឈប់រាល់គំនិតអវិជ្ជមានទាំងឡាយ លើកលែងទោសអោយខ្លួនឯង អភ័យរាល់កំហុសដែលកើតឡើង។ សំលឹងមើលរឿងរ៉ាវក្នុងផ្លូវវិជ្ជមាន រកចំនុចល្អរបស់ខ្លួនអោយឃើញ ស្វែងរកភាពខ្លាំងខ្លួនឯង ហើយប្តេជ្ញាតាំងចិត្តចំពោះគោលដៅ និងរៀបផែនការសម្រាប់ខ្លួនឯងជាថ្មី។

វិធីទាំង៥នេះអាចជួយបងប្អូនបានខ្លះជំនួយក្នុងការគិត ដើម្បីរកច្រកចេញ។ រឿងរ៉ាវមនុស្សម្នាក់ៗមិនដូចគ្នាទេ វិធីទាំងនេះមិនប្រាកដថាមានប្រសិទ្ធភាពសម្រាប់គ្រប់គ្នាដែរ។ យ៉ាងណាខ្ញុំបានចែករំលែកចេញទៅយ៉ាងណាស់ក៏មានបងប្អូនមួយចំនួនបានយល់ និងអនុវត្តបាន។ ត្រូវចាំថា ចូរទុកអោយរឿងរ៉ាវរសាត់តាមពេលវេលា កុំចងចិត្តជំពាក់ចិត្តខ្លាំងពេក៕ជីវិតនេះកើតមក ចុងក្រោយគឺចង់បានសេចក្តីសុខ ។ រកក្តីសុខអោយខ្លួនឯង ទោះជួបរឿងអ្វីក៏ដោយ។ អរគុណសម្រាប់ការអានអត្ថបទនាងខ្ញុំ ។

Jecica

One thought on “ឳសថព្យាបាលដួងចិត្តដ៏ស័ក្កសិទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *