តើថាមពលក្តីស្រលាញ់នៃក្តីស្រលាញ់ជាអ្វី?
ថាមពលនៃក្តីស្រលាញ់គឺជាកំលាំងចិត្តផ្នែកខាងក្នុង ដែលធ្វើអោយយើងមានក្តីស្រលាញ់ និងការយកចិត្តទុកដាក់ អារម្មណ៍សប្បាយរីការាយ និងក្តីមេត្តាផ្សេងៗ ។ បងប្អូនជឿទេថា គ្រប់យ៉ាងដែលកើតមានឡើងក្នុងលោកនេះបានមកពីថាមពលនៃក្តីស្រលាញ់។ ឩទាហរណ៏ដូចជា ឡាន ម៉ូតូ សម្ភារៈប្រើប្រាស់ទំនើបៗ និងវត្ថុជាច្រើនក្នុងលោកនេះកើតឡើងចេញអំពីចិត្តស្រលាញ់។ ដើម្បីអោយគៅលដៅឆាប់បានសម្រេច ក្តីស្រលាញ់គឺជាកត្តាចំបងមួយក្នុងចំណោមកត្តាផ្សេងទៀត ដែលជួយអោយគោលដៅជីវិតអ្នកបានដល់មុនកំណត់។ ការប្រើប្រាស់ថាមពលក្តីស្រលាញ់ដើម្បីសម្រេចគោលដៅអាចធ្វើបានដោយការផ្ដោតលើគំនិតវិជ្ជមាន និងការយកចិត្តទុកដាក់។ នេះជាវិធីខ្លះៗក្នុងការប្រើប្រាស់ថាមពលនៃក្តីស្រលាញ់សម្រាប់ការសម្រេចគោលដៅ៖
១. ស្រលាញ់អ្វីដែលអ្នកធ្វើ: ដោយស្រលាញ់ និងពេញចិត្តចំពោះការងារ ឬគោលដៅយើងនឹងមានថាមពល ជំរុញអោយពេញចិត្តនិងធ្វើរហូតទទួលបានជោគជ័យ ហើយយើងនិងមិនមានអារម្មណ៍ថាហត់នឿយ ឬធុញទ្រាន់ ព្រោះថាជាការងារដែលយើងស្រលាញ់ពិតប្រាកដ។ ដាក់ចិត្តដាក់កាយទៅលើមុខរបរឬការងារដែលអ្នកធ្វើ100% ផ្តោតអារម្មណ៍និងក្តីស្រលាញ់ចំពោះការងារ ដោយមិនមានការរអ៊ូរទាំអ្វីទាំងអស់។
២. បង្កើតទំនាក់ទំនងល្អ: ក្តីស្រលាញ់អាចជួយអ្នកបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញរួមទាំងអ្នកជាដៃគូការងារ ឬមិត្តភ័ក្រ្ត និងមនុស្សជុំវិញខ្លួនជាដើមដែលជួយបង្កើនឱកាសការងារ ក៏ដូចជា មុខរបរមួយចំនួន នេះហើយជាកត្តាជំរុញរសម្រាប់ការសម្រេចគោលដៅ។
៣. ចេះការយកចិត្តទុកដាក់និងអត់អោន: ថាមពលក្តីស្រលាញ់ជំរុញយើងឱ្យមានភាពអត់អោននិងហ៊ានរប្រឈមនឹងឧបសគ្គនានានិងភាពលំបាកជាច្រើន។ ការមានការអត់ធ្មត់នឹងការងារនឹងជួយឱ្យយើងឆាប់សម្រេចគោលដៅបាន។
៤.មានគំនិតវិជ្ជមានជានិច្ច៖ ក្តីស្រលាញ់ជំរុញឱ្យយើងមានគំនិតវិជ្ជមាន និងមើលឃើញស្ថានភាពល្អក្នុងបញ្ហាហើយជំរុញកំលាំងចិត្តអោយយើងបន្តទៅមុខទៀត ទោះបីជាមានឧបសគ្គអ្វីក៏ដោយក៏ដោយ។
5. ស្រលាញ់ខ្លួនឯង: យើងចាំបាច់ត្រូវមានក្តីស្រលាញ់ចំពោះខ្លួនឯង។ ការថែរក្សាសុខភាពផ្លូវចិត្ត និងរាងកាយអោយបានល្អ នឹងជួយអ្នកមានថាមពលប្រកបដោយភាពរឹងមាំក្នុងការសម្រេចគោលដៅ។
៦.ចែករំលែកក្តីស្រលាញ់ដល់អ្នកផ្សេង: ការចែករំលែកក្តីស្រលាញ់ទៅកាន់អ្នកដទៃ ជាទង្វើមួយដែលប្រកបដោយក្តីសុខបំផុតផ្នែកផ្លូវចិត្ត។ ចូរប្រាប់ស្រលាញ់ទៅកាន់ខ្លួនឯង និងមនុស្សជុំវិញខ្លួន។
ថាមពលនៃក្តីស្រលាញ់កាត់បន្ថយភាពភ័យខ្លាច និងបង្កើនភាពរឹងមាំនៃចិត្ត ចូរបង្កើនក្តីស្រលាញ់អោយបានច្រើននៅក្នុងខ្លួនរបស់អ្នក ទៅកាន់អ្វីៗគ្រប់បែបយ៉ាង មិនថាមនុស្ស សត្វ រុក្ខជាតិ អ្នកនឹងកាន់តែទទួលបានវិញនូវថាមពលដ៏អស្ចារ្យ គឺថាមពលនៃក្តីស្រលាញ់។