ជាធម្មតានៅពេលដែលយើងភ្ញាក់ពីគេងឡើងភ្លាម រឿងដែលយើងធ្វើមុនគេទីមួយ ភាគច្រើនគឺយើងតែងតែចាប់ទូរស័ព្ទមើលម៉ោង ឬក៏យើងចាប់ទូរស័ព្ទមើលឆែកសារ មើលហ្វេសប៊ុក មើលTik Tok ឬក៏បណ្តាញសង្គមផ្សេងរបស់យើង។ យើងចង់ដឹងថាតើមានគេChat មកឬអត់? យើងចង់ដឹងថាយើងបានផុសពីយប់មិញហ្នឹងមានមនុស្សចូលមើល មានមនុស្សចូលLike ចូលឲ្យបេះដូងចូលComment យើងអត់? អ៊ីចឹងមែនអត់បងប្អូនទាំងអស់គ្នា? ហើយតើអ្នកណាគេខ្លះដែលកំពុងតែធ្វើសកម្មភាពបែបហ្នឹងជារៀងរាល់ថ្ងៃដដែលដដែលជាប្រចាំថ្ងៃ? ហើយសូម្បីតែមុនពេលចូលគេងក៏យើងគ្រប់គ្នាតែងតែកាន់ ទូរសព្ទហើយត្រូវអត់? យើងតែងតែអូសហ្វេសប៊ុកឬក៏អូសTikTokចុះឡើងចុះឡើងមើលវីដេអូឬក៏យើងចុចបេះដូងយើងComment គេឬក៏ពេលខ្លះយើងក៏ពិភាក្សាឬក៏យើងChat ទៅរកមិត្តភក្តិឬក៏បងប្អូនឬក៏អ្នកខ្លះគាត់ធ្វើការងាររកស៊ីលក់ដូរអ៊ីចឹងគឺគាត់ ការPost រូបឬក៏ផូស្តវីដេអូរបស់គាត់ ហើយគាត់ឆ្លើយឆ្លងសារជាមួយនឹងអតិថិជនអីជាដើម។
ហើយបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែមានអារម្មណ៍ថាតប់ប្រមល់ ក្នុងអារម្មណ៍ឬអារម្មណ៍អត់សូវស្រស់ស្រាយ អារម្មណ៍ធុញថប់ពេលខ្លះក៏មានអារម្មណ៍ថាដូចជាពិបាកចិត្តអត់ដឹងមូលហេតុ ឬក៏យើងដឹងមូលហេតុដែរប៉ុន្តែយើងអត់អាច ទាញអារម្មណ៍របស់ខ្លួនឯងត្រឡប់មកវិញ ថាតើយើងត្រូវឲ្យខ្លួនឯងហ្នឹងមានអារម្មណ៍ថារីករាយឬក៏ឲ្យជ្រះស្រឡះអោយស្រាលនៅក្នុងខួរក្បាល អោយវាស្រាលនៅក្នុងរខ្លួនយើងហ្នឹងបែបណាទេ ។
ធម្មតាគឺយើងតែងតែមានការព្រួយបារម្ភខ្លះខ្លះទាក់ទងជាមួយនឹងមុខរបរការងាររកស៊ីយើងជួបបញ្ហាផ្សេងផ្សេងទៀតត្រូវដោះស្រាយអីហ្នឹងវាតែងតែមានស្រាប់ហើយក៏ប៉ុន្តែ បើសិនជាបងប្អូនមានរឿងទាំងអស់ហ្នឹងដែលយើងត្រូវដោះស្រាយស្រាប់ហើយហើយយើងនៅបន្ថែមអារម្មណ៍តប់ប្រមល់បន្ថែមមួយតង់ទៀត ។ អារម្មណ៍អត់ល្អអារម្មណ៍មិនសូវស្រស់ស្រាយបន្ថែមទៀត តែវាកាន់តែធ្វើឲ្យបញ្ហាដែលយើងបានជួបហ្នឹងវាមិនអាចដោះស្រាយបានហើយវាអាចនឹងប្រឈមបញ្ហាផ្សេងទៀតចូលមក។
អ៊ីចឹងខ្ញុំមានគន្លឺះជូនបងប្អូនទាំងអស់គ្នា ។ តាមពិតទៅតើបងប្អូនធ្លាប់ឮគេនិយាយអត់? ថាយុគហ្នឹងគឺគេយុគ៩ យុគភ្លើងដែលខ្ញុំបានស្ដាប់ឃ្លីបវីដេអូគ្រូហុងស៊ុយដែលគេចែករំលែកចំណេះដឹងមកកាន់យើង ហើយបើតាមការសង្កេតមើលទៅឃើញថាវាពិតជាបែបហ្នឹងពិតមែន។
អ៊ីចឹងវាតែងតែធ្វើឲ្យមនុស្សហ្នឹងមានអារម្មណ៍ឆាប់មកបានឆាប់ខឹងឆាប់អីផ្សេងៗ មែនដោយសារតែគាត់តប់ប្រមល់រឿងមុខរបរការងាររកស៊ីរបស់គាត់ក៏ជួបនូវបញ្ហាផ្សេងផ្សេងអ៊ីចឹង។ ហើយគេក៏មានវិធីរបស់គេដើរតាមក្បួនហុងស៊ុយវិទ្យាសាស្ត្រអ៊ីចឹងទៅអ្នកខ្លះគាត់មានជំនឿអីផ្សេងផ្សេងអ៊ីចឹង។ ប៉ុន្តែខ្ញុំមានគន្លឹះមួយអោយបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏បានអនុវត្តវាទទួលបានលទ្ធផលរួចទើបប្រាប់បងប្អូនទាំងអស់គ្នា បងប្អូនយកគន្លឹះនេះទៅអនុវត្តជាប្រចាំថ្ងៃទីមួយដើម្បីធ្វើឲ្យអារម្មណ៍របស់យើងល្អត្រឡប់មកវិញឲ្យយើងមានក្ដីសុខឲ្យយើងមានអារម្មណ៍ថាយើងទទួលបាននូវអ្វីដែលល្អល្អចូលមកក្នុងជីវិតរបស់យើងទៅទៀត ដើម្បីឲ្យការងារឬក៏មុខរបររបស់យើងហ្នឹងវាដើរទៅដោយរលូនទោះបីជាយើងរងឥទ្ធិពលយុគ៩ប៉ុណ្ណាក៏យើងរងប៉ះពាល់តិចតួចតែ យើងអត់ពេញមួយរយភាគរយបើសិនជាយើងរងឥទ្ធិពលនិងមួយរយភាគរយ។ ប៉ុន្តែនៅពេលដែលយើងចាប់ផ្តើមអនុវត្តគន្លឹះទាំងអស់ហ្នឹងទៅអាចជួយយើងបានពីហាសិបទៅហុកសិបភាគរយបើសិនជាថាមពលផ្លូវចិត្តយ៉ាងល្អអាចធ្វើបានច្រើនជាងហ្នឹង។ ឬក៏អាចឲ្យយើងទទួលបានលាភត្រឡប់មកវិញក៏ថាបានដែរ។ អូខេ! គន្លឹះទាំងអស់ហ្នឹងដូចអ្វី បាននិយាយនៅខាងដើមអ៊ីចឹងបើសិនជាមុនពេលចូលគេបងប្អូនទាំងអស់គ្នាចុចទូរស័ព្ទអូសមើលហ្វេសប៊ុកអូសមើល TikTokពេលខ្លះយើងមើលព័ត៌មានល្អមិនជាបញ្ហាទេ ក៏ប៉ុន្តែភាគច្រើននៅពេលដែលចាប់ពីម៉ោងដប់យប់ឡើងទៅ នេះតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់បងប្អូនទាំងអស់គ្នាចាប់ពីម៉ោងដប់យប់ ទៅភាគច្រើនគឺគេPost នូវព័ត៌មានជាពិសេសគឺព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ឬក៏ព័ត៌មានដែលមិនល្អផ្សេងផ្សេងទាក់ទងជាមួយនឹងការគ្រោះថ្នាក់អីផ្សេងផ្សេងដែលបងបងប្អូនប្អូនអ្នកសារព័ត៌មានគាត់ចុះទៅយកព័ត៌មានគ្រប់ទីកន្លែង ជាពិសេសនៅទីក្រុងតែម្ដងអ៊ីចឹងរាល់ហេតុការណ៍ដែលកើតឡើងទាន់ហេតុការណ៍Post ក្នុង ផេចរបស់គាត់ជាពិសេសការឡាយធ្វើការPost អីហ្នឹងមុនពេលដែលយើងចូលគេហ្នឹងឯងអ៊ីចឹងនៅពេលដែលយើងមើលហើយអារម្មណ៍របស់យើងខួរក្បាលរបស់យើងបានគិតទៅលើរឿងហ្នឹងពេលខ្លះយើងមានអារម្មណ៍ថារន្ធត់ ពេលខ្លះយើងមានអារម្មណ៍ថាសោកសៅពេលខ្លះយើងមានអារម្មណ៍ថាឈឺចាប់នៅក្នុងចិត្តក៏មាន អ៊ីចឹងហើយ គេការគេងរបស់យើងគឺអត់ស្កប់ស្កល់។ ពេលខ្លះយើងគេងយល់សប្តិស្ទើរតែពេញមួយយប់ទៀតផង អ៊ីចឹងគឺវាបានប៉ះពាល់ជាមួយនឹងការគេងរបស់យើងទីមួយ ទីពីរវាប៉ះពាល់ធ្ងន់ដល់អារម្មណ៍របស់យើងហើយក៏ប៉ះពាល់ទៅដល់ភ្នែករបស់យើងដែរនៅពេលដែលយើងមុនពេលចូលគេងហើយយើងបិទភ្លើងក្នុងបន្ទប់ យើងមានតែភ្លើងចាំងចេញពីកញ្ចក់ទូរស័ព្ទចូលចាំងភ្នែកយើងមួយរយភាគរយតែម្តង អ៊ីចឹងគឺវាប៉ះពាល់សុខភាពរបស់យើងខ្លាំងមែនទែន ។ខាងក្រោមនេះជាគន្លឺះខ្លះៗសម្រាប់បងប្អូនយកទៅអនុវត្តន៍ប្រចាំថ្ងៃ៖
- កំណត់ពេលវេលាជាក់លាក់ក្នុងការសំឡឹងទូរសព្ទពិសេសនៅពេលយប់ បន្ទាប់ចប់ការងាររួចរាល់ពិសេសសម្រាប់បងប្អូនអ្នករកស៊ីតាមអនឡាញ បន្ទាប់ពីតមសារអតិថិជន រួចរាល់ ទំាលក់ទូរសព្ទចុះ ហើយ Review ការងារដែលយើងសម្រេចបានថ្ងៃនេះពេញមួយថ្ងៃ ថាតើយើងបានធ្វើការងារអ្វីខ្លះបំពេញតាមផែនការរបស់យើងដែរឬក៏អត់? ហើយការងារថ្ងៃនេះសម្រេចបានជោគជ័យដែរទេ? តាំងពីព្រឹករហូតដល់យប់។ ។ ចូរយើងធ្វើការList down អោយអស់។
- ធ្វើការសំនឹកដឹងគុណរាល់កិច្ចការងារដែលយើងសម្រេចបាន មិនថាកិច្ចការតូចឬធំ សំនឹកដឹងគុណរាល់ការងារមុខរបរ និងមនុស្សនៅជុំវិញខ្លួន មិនថាបងប្អូន ក្រុមគ្រួសារ មិត្តភ័ក្ត ដៃគូការងារ អតិថិជន បុគ្គលិក ឬអ្នកជាប់ពាក់ព័ន្ធនិងការងារយើងផ្សេងៗទៀត ធ្វើការសំនឹកដឹងគុណក្នុងចិត្តរបស់អ្នកម្តងមួយៗ ទាល់តែអស់។
- ចំណាយពេលនៅជាមួយខ្លួនឯងដោយការធ្វើការសមាធិ 5ទៅ10នាទីជាប្រចាំមុនពេលចូលគេងឬពេលព្រឹកភ្ញាក់ពីគេង ព្រោះថាការសមាធិ នាំអោយចិត្តជ្រះថ្លា សមាធិ គឺជាការផ្តល់ពេលវេលាឱ្យខ្លួនឯង អង្គុយនិងអង្កេតមើលស្ថានភាពអារម្មណ៍ ស្វែងរក ភាពស្ងប់ និងភាពធូរស្បើយ ឆ្ងាយពីភាពពុះកញ្ជ្រោល សំឡេង និងសម្ពាធពីថ្ងៃ។ នៅពេលអារម្មណ៍បានស្ងប់ មូលល្អ នោះស្ត្រេសក៏ធ្លាក់ចុះ ហើយការទទួលទានដំណេកក៏បានស្ងប់ល្អដែរ។
- ដាក់ផែនការសម្រាប់ថ្ងៃស្អែក ការធ្វើផែនការគឺចំនេញពេលវេលា និងជំរុញអោយការកំណត់គោលដៅពោពេញដោយប្រសិទ្ធភាព និង
ភាពជោគជ័យនៅក្នុងជីវិត។
ដូចនេះចូរបងប្អូនសាកល្បងធ្វើវិធីទាំង៤ខាងលើនេះ ក្រែងទទួលបាននូវអារម្មណ៍ ល្អ អារម្មណ៍ជ្រះស្រលះ និងសេចក្តីសុខក្នុងផ្លូវចិត្ត។
អរគុណសម្រាប់ការ អានអត្ថបទនេះ។
Jecica
សូមមើលវីដេអូបន្ថែមតាមLinkខាងក្រោម
សាងលាភសំណាងអោយខ្លួនឯងដោយវិធីងាយៗ