វិធីចាកចេញពីអារម្មណ៍មិនល្អ

បើមានអារម្មណ៍ថាខ្លួនឯងស្ថិតក្នុងអារម្មណ៍មិនល្អ អារម្មណ៍អវិជ្ជមាន អស់សង្ឃឹម ថប់អារម្មណ៍ បាក់ទឹកចិត្ត បងប្អូនអាចសាកល្បងវិធីដូចខាងក្រោម៖

១- ដកខ្លួនចេញពីបរិស្ថានមិនល្អនេះមួយរយៈដើម្បីផ្លាស់ប្តូរអារម្មណ៍

២-ឆាប់ចូលគេង ឆាប់ងើបពីព្រឹក ធ្វើវាអោយបានទៀងទាត់

៣- ហាត់ប្រាណជាប្រចាំ

៤-នៅអោយឆ្ងាយពីបណ្តាញសង្គម និងទូរសព្ទមួយរយៈរស់ជាមួយធម្មជាតិ និងជីវិតមនុស្សជាក់ស្តែងអោយបានច្រើន

៥-ស្តាប់ធម៌អោយយល់ពីជីវិត ស្តាប់ពាក្យពេចន៍ល្អៗដើម្បីជួយជាកម្លាំងចិត្ត អានសៀវភៅ អត្ថបទអប់រំលើកទឹកចិត្តល្អៗអោយបានច្រើន

៦-ជួបមិត្តភ័ក្កឬមនុស្សដែលធ្វើអោយយើងរីករាយ ចំណាយពេលជាមួយពួកគាត់(បានជាមួយគ្រួសារកាន់តែល្អ)

៧-បណ្តុះការគិតវិជ្ជមាន ឧស្សាហ៍និយាយពាក្យល្អពាក្យវិជ្ជមាន កុំនិយាយពីបញ្ហា ប៉ុន្តែក៏មិនត្រូវគេចពីបញ្ហា ដូចគ្នា ត្រូវទទួលការពិត ដោះស្រាយនិងដើរបន្តទៀត

៨-សមាធិអប់រំចិត្ត រីករាយជាមួយអ្វីដែលខ្លួនមាន ធ្វើការដឹងគុណមុនចូលគេង ថ្វាយបង្គុំខ្នើយ ឬសូត្រធម៌ជាដើម។

ទាំងអស់នេះសុទ្ធតែជាផ្នែកសំខាន់ក្នុងការជួយផ្តល់ថាមពលដល់យើងបន្តដំណើរជីវិតទៅមុខបន្តទៀត។
អត្ថបទលោកគ្រូ នឹម ឈុននី

Leave a Reply

Your email address will not be published. Required fields are marked *