3វិធី បំភ្លេចអតីតដែលឈឺចាប់
ប្រសិនបើជីវិតរបស់យើងជួបប្រវត្តដែលឈឺចាប់ ត្រូវបាន កុហកបោកប្រាស់ រំលោភបំពាន ឬជួបរឿងរ៉ាវខកចិត្តខ្លាំងដែលយើងតែងតែចងចាំ ហើយដិតដាមជាប់អារម្មណ៍របស់យើង វានៅក្នុងខួរក្បាលរបស់យើង យើងតែងនឹកឃើញដល់រឿងរ៉ាងទាំងនោះជានិច្ចជាកាល ធ្វើអោយអារម្មណ៍យើងមិនល្អ មានអារម្មណ៍ភ័យខ្លាច ក្លាយទៅជាមនុស្សមានជំងឺបាក់ទឹកចិត្ត អារម្មណ៍ឆេវឆាវ និងមានបញ្ហាទំនុកអីជាដើម។ ទាំងនេះជាវិធីដែលអាចអោយយើងបំភ្លេចអតីតកាលដែលឈឺចាប់ ទោះជាវាមិនមានភាពងាយស្រួលសម្រាប់យើងពិតមែន ប៉ុន្តែក៏អាចជួយយើងផងដែរ ក្នុងការបំភ្លេចវា និងជំនួសមកវិញដោយជីវិតរីករាយ។ រៀនលើកលែងទោស៖ ការអត់អោនលើកលែងអោយអ្នកដែលបាន ធ្វើបាបយើង ឬសូម្បីតែខ្លួនយើងផ្ទាល់ ពេលខ្លះយើងត្រូវរៀនលើកលែងអោយខ្លួនឯងដូចគ្នា ។ វាជាវិធីមានថាមពលមួយដើម្បី បញ្ចេញស្តុកអារម្មណ៍ ដែលមិនល្អអោយ ចេញពីខួក្បាលយើង។ យើងលើកលែងទោសអោយគេ មិនមែនមានន័យយើងអន់នោះទេ។…